សូមបំពេញព័ត៌មានក្នុងទម្រង់ខាងក្រោម ហើយយើងនឹងទាក់ទងអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកជំទាវ សារុន វិធុរ័ត្ន ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ក្រុមហ៊ុន វិចថឹរៀ ផាកលែន ឯ.ក (Victoria Parkland Co., Ltd.) ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកជំទាវបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យប្រទេសបារាំង និង ជាវិនិយោគិនសកម្មក្នុងវិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពាណិជ្ជកម្ម កសិកម្ម និងឧស្សាហកម្មកែច្នៃអង្ករនៅប្រទេសកម្ពុជា។ លោកជំទាវមានតួនាទីសំខាន់ក្នុងការដឹកនាំផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងអភិបាលកិច្ចសាជីវកម្ម និងការរៀបចំយុទ្ធសាស្ត្រវិនិយោគ ដើម្បីជំរុញការរីកចម្រើនប្រកបដោយចីរភាពរបស់ Victoria Park។
បណ្ឌិត តេង រិទ្ធី ជាក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកគ្រប់គ្រង (Managing Director) នៃក្រុមហ៊ុន វិចថឹរៀ ផាកលែន ឯ.ក (Victoria Parkland Co., Ltd.) និង R’ Investment Group ដែលមានបទពិសោធន៍ជាង ១៨ ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្ម។ លោកបណ្ឌិតបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Doctor of Business Administration) ពីសាកលវិទ្យាល័យ University of Sydney និងថ្នាក់អនុបណ្ឌិតពី National University of Singapore។ លោកបណ្ឌិតដឹកនាំការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍគម្រោងសំខាន់ៗ រួមមាន Victoria Park និង Heritage Park Siem Reap ដោយផ្តោតលើការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ភាពជាក់ស្តែង និងតម្លៃខ្ពស់ សម្រាប់ប្រទេសកម្ពុជា។
លោក តុង ផល្លា អ្នកជំនាញអភិវឌ្ឍន៍អាជីវកម្មសកល / យុទ្ធសាស្ត្រកិច្ចសន្យាអន្តរជាតិ និងការគ្រប់គ្រងហានិភ័យ
មានបទពិសោធន៍ជាង ២៥ ឆ្នាំ ក្នុងពាណិជ្ជកម្មសកល និងការចរចាកិច្ចសន្យា / ជាអតីតនិស្សិត សាកលវិទ្យាល័យ Sorbonne ផ្នែកច្បាប់
ជំនាញសំខាន់ៗ៖
ការអភិវឌ្ឍអាជីវកម្មអន្តរជាតិ៖ យុទ្ធសាស្ត្រចូលទៅកាន់ទីផ្សារថ្មី ការគ្រប់គ្រងអតិថិជនសំខាន់ៗ និងភាពជាដៃគូពាណិជ្ជកម្មសកល។
សុវត្ថិភាពផ្នែកច្បាប់ និងពាណិជ្ជកម្ម៖ ការចរចាកិច្ចសន្យា ការរៀបចំកិច្ចព្រមព្រៀងអន្តរជាតិ និងការគ្រប់គ្រងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។
ប្រតិបត្តិការសកល៖ ការដឹកនាំក្នុងបរិបទពហុវប្បធម៌ ការត្រួតពិនិត្យខ្សែសង្វាក់ផ្គត់ផ្គង់ និងការកាត់បន្ថយហានិភ័យ។
បច្ចុប្បន្ន ខ្ញុំជួយក្រុមហ៊ុនដែលមានមហិច្ឆតា ឱ្យអាចសម្របខ្លួន និងដំណើរការបានប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារអន្តរជាតិដ៏ស្មុគស្មាញ ដោយផ្តោតលើ ភាពបត់បែនខ្ពស់ សុវត្ថិភាពផ្នែកច្បាប់ និងប្រាក់ចំណេញប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម តាំង ជុងលី ជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន វិចថឹរៀ ផាកលែន ឯ.ក (Victoria Parkland Co., Ltd.) ។ ឯកឧត្តមមានបទពិសោធន៍ជាង ១៥ ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ពន្ធដារ និងការវិនិយោគ។ ឯកឧត្តមផ្តល់ការណែនាំជាយុទ្ធសាស្ត្រលើការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ ការអនុលោមតាមច្បាប់ពន្ធដារ និងអភិបាលកិច្ចសាជីវកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងនិរន្តរភាពរបស់ក្រុមហ៊ុន។
ឯកឧត្តម ម៉េត មករា ជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន វិចថឹរៀ ផាកលែន ឯ.ក (Victoria Parkland Co., Ltd.) ។ ឯកឧត្តមមានបទពិសោធន៍ជាង ១៥ ឆ្នាំ ក្នុងវិស័យច្បាប់ រដ្ឋបាលសាធារណៈ និងការប្រឹក្សាផ្នែកវិនិយោគ។ ឯកឧត្តមផ្តល់ការណែនាំជាយុទ្ធសាស្ត្រលើការអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់ អភិបាលកិច្ចសាជីវកម្ម និងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។