Please fill out the form below and we will get back to you as soon as possible.
កណ្តាលៈ នៅពេលយើងនិយាយពីការរីកចម្រើនរបស់ទីក្រុង មិនគួរមើលតែអគារថ្មី ឬតម្លៃដីនោះទេ អ្វីដែលសំខាន់ជាងនេះ គឺត្រូវមើលថា “ហេដ្ឋារចនាសម្ព័ន្ធ ប្រជាជន ការតភ្ជាប់ សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ កំពុងផ្លាស់ទីទៅទិសណា”។
លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនR-Investment Groupបានលើកឡើងថា ថ្ងៃនេះក្រុងតាខ្មៅ កំពុងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមួយ ដែលគួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់ការអភិវឌ្ឍទីក្រុង នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។
តាខ្មៅមិនមែនជាទីក្រុងឆ្ងាយពីភ្នំពេញទៀតឡើយ។ វាកំពុងក្លាយជាផ្នែកមួយនៃ Greater Phnom Penh Urban Growth Corridor ដែលការរស់នៅ អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធកំពុងពង្រីកចេញពីកណ្តាលរាជធានីទៅតំបន់ជាយក្រុង។
កត្តាដ៏សំខាន់បំផុតមួយ គឺការដាក់ឱ្យដំណើរការ “អាកាសយានដ្ឋានអន្តរជាតិតេជោ” Techo International Airport ដែលជាច្រកទ្វារអាកាសអន្តរជាតិថ្មីរបស់កម្ពុជា ស្ថិតនៅតំបន់ភាគខាងត្បូងរាជធានី។ អាកាសយានដ្ឋាននេះមានលំដាប់ថ្នាក់4F និងមានសមត្ថភាពទទួលអ្នកដំណើរ១៣លាននាក់ក្នុងមួយឆ្នាំ។
អាកាសយានដ្ឋានធំមួយ មិនបង្កើតតែការធ្វើដំណើរទេ ប៉ុន្តែវាបង្កើតEconomic Ecosystem ថ្មីនៅជុំវិញខ្លួន។
នៅពេលចរាចរណ៍អ្នកដំណើរ អាជីវកម្ម និងការវិនិយោគកើនឡើង តម្រូវការក៏អាចកើនឡើងជាបន្តបន្ទាប់ សម្រាប់មូលដ្ឋានដូចជា ទី១ លំនៅឋាន និងសហគមន៍ដែលមានគុណភាព ទី២ សណ្ឋាគារ និង Hospitality Retail និងCommercial Centers។
• Office និង Business Services
• Logistics និង Warehousing
• Restaurants & Lifestyle Destinations
• Healthcare និង Education
• Transport & Mobility Services
• Mixed-use និង Urban Development
លោកបណ្ឌិតតង រិទ្ធីបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់ក៏កំពុងត្រូវបានពង្រឹង។ មានផ្លូវតភ្ជាប់អាកាសយានដ្ឋាន ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ខណៈគម្រោងផ្លូវដែកភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សាផងដែរ។
ទន្ទឹមនឹងនេះ ការវិនិយោគលើប្រព័ន្ធទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់នៅក្រុងតាខ្មៅ បង្ហាញថា ការរីកចម្រើននៅទីនេះមិនមែនផ្អែកតែលើReal Estate ប៉ុណ្ណោះទេ ប៉ុន្តែកំពុងត្រូវបានគាំទ្រដោយ Urban Infrastructure ដែលចាំបាច់សម្រាប់ទីក្រុងរយៈពេលវែង។
ហេតុអ្វីក្រុងតាខ្មៅគួរឱ្យចាប់អារម្មណ៍? ចម្លើយគឺព្រោះវាស្ថិតនៅចំណុចប្រសព្វរវាង៖Phnom Penh + New International Airport + Infrastructure + Urban Expansion + New Investment.
នេះជាប្រភេទទីតាំង ដែលការអភិវឌ្ឍមិនគួរមើលត្រឹម “ថ្ងៃនេះ” ប៉ុណ្ណោះទេ ប៉ុន្តែគួរមើលទៅរយៈពេល៥ ទៅ១០ឆ្នាំ និងរយៈពេល២០ឆ្នាំខាងមុខ។
នៅក្នុងបរិបទនៃការរីកចម្រើននេះ Victoria Park ក៏បានចាប់ផ្តើមការអភិវឌ្ឍរបស់យើងនៅតំបន់តាខ្មៅ ដោយមានចក្ខុវិស័យចូលរួមបង្កើតសហគមន៍លំនៅឋានដែលរៀបចំបានល្អ មានគុណភាព និងសមស្របនឹងការរីកចម្រើនថ្មី នៃតំបន់ភាគខាងត្បូងរាជធានី។
សម្រាប់យើងVictoria Park មិនគួរត្រូវបានមើលត្រឹមជា ការលក់ដីឡូត៍សម្រាប់វីឡាទេ។
លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា យើងចង់ឲ្យវាក្លាយជាផ្នែកមួយនៃការបង្កើត Quality Residential Community ដែលម្ចាស់ដីអាចសាងសង់ផ្ទះ តាមរចនាបថ និងតម្រូវការរបស់ខ្លួន នៅក្នុងបរិយាកាសដែលមានផែនការ ស្តង់ដារ និងសក្តានុពលរយៈពេលវែង។
លោកបញ្ជាក់ថា “ការរីកចម្រើនពិតប្រាកដ របស់អចលនទ្រព្យមិនមែនកើតឡើង ដោយសារការផ្សព្វផ្សាយថា “តម្លៃនឹងឡើង” នោះទេ”។លោកបន្ថែមថា “វាកើតចេញពី ទីតាំង + ការតភ្ជាប់ + ហេដ្ឋារចនាសម្ព័ន្ធ + សកម្មភាពសេដ្ឋកិច្ច + គុណភាពគម្រោង + ពេលវេលា”។
លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ទៀតថា “ហើយនេះជាមូលហេតុដែលខ្ញុំជឿថា តាខ្មៅគឺជាតំបន់មួយ ដែលយើងគួរតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងទសវត្សរ៍ខាងមុខ”។
Takhmao is no longer simply a city next to Phnom Penh.
It is increasingly becoming Phnom Penh’s Southern Gateway a new corridor for living, business, connectivity and long-term investment.
Shared :